លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញទៅសួរសុខទុក្ខលោកប្រធានក្រុមប្រឹក្សាឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលកំពុង សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ
នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥រដ្ឋសភា បានអញ្ជើញទៅសួរសុខទុក្ខលោកប្រធានក្រុមប្រឹក្សាឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលកំពុង សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ក្នុងឱកាសទៅសូរសុខទុក្ខនោះលោកជំទាវ និងឯកឧត្ដម បានជូនទឹកត្រចៀកកាំចំនួន១កន្ត្រក ផ្លែឈើចំនួន១កន្ត្រក និងថវិកាមួយចំនួន នៅមន្ទីរពេទ្យកា់ម៉ែត្រ រាជធានីភ្នំពេញ។